
ការសិក្សាបឋមមួយពីប្រទេសអ៊ីស្រាអែល បានរកឃើញថា ការចាក់វ៉ាក់សាំងដូសទី៤ ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការឆ្លងកូវីដ១៩ទេ តែវាអាចជួយបានមួយភាគធំដែរ។ ការសិក្សាបានពិនិត្យមើលពីរបៀបដែលវ៉ាក់សាំងដូសជម្រុញ Pfizer និង វ៉ាក់សាំងដូសជម្រុញ Moderna អាចជួយបានខ្លះដែរសម្រាប់ការឆ្លងកូវីដអូមីក្រុង។
លោក Gili Regev-Yochay នាយកផ្នែកជំងឺឆ្លងនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បាននិយាយថា ប្រព័ន្ធការពារដែលត្រូវបានបង្កើតឡើងពីវ៉ាក់សាំងដូសទី៤ ប្រហែលជាមិនគ្រប់គ្រាន់សម្រាប់ការពារអូមីក្រុង បើទោះបីជាវ៉ាក់សាំងនោះល្អយ៉ាងណាក៏ដោយ តែវាបានជួយខ្លះដែរ។
ដើម្បីស្វែងរកចម្លើយ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sheba បានរៀបចំការសាកល្បងដែលបានពិនិត្យមើលពីរបៀបដែលការចាក់ដូសជម្រុញ ដល់បុគ្គលិកចំនួន ១៥០ នាក់ នេះបើយោងតាមកាសែត The Times of Israel។
ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលក្នុងប្រទេសអ៊ីស្រាអែលថ្មីៗនេះបានណែនាំការចាក់វ៉ាក់សាំងដូសទី៤ សម្រាប់អ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដប្រភេទអូមីក្រុង នេះបើយោងតាមសារព័ត៌មាន BBC News ។ ការចាក់នេះបានធ្វើឡើងលើមនុស្សជិត៥០ម៉ឺននាក់មកដល់ពេលនេះ។
លោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្រ្ដនៅសេតវិមានអំពីមេរោគឆ្លងបាននិយាយថា វាឆាប់ពេកក្នុងការមើលថាតើប្រជាជនអាមេរិកត្រូវការការចាក់វ៉ាក់សាំងលើកទី៤ ឬអត់។
រយៈពេលនៃការចាក់ដូសទី៤ក៏សំខាន់ដែរ។ ទីភ្នាក់ងារឱសថអ៊ឺរ៉ុបបានព្រមានថា ការចាក់ដូសជម្រុញ ច្រើនពេក និង ឆាប់ពេក អាចប៉ះពាល់ដល់ប្រព័ន្ធការពាររបស់យើង ដែលអាចធ្វើឲ្យយើងងាយរងគ្រោះទៅនឹងប្រភេទជំងឺផ្សេងៗ៕