
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាសភាពសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ឃុំទាំង៨ និងវិទ្យាល័យទាំង៣ ចំនួន ២ ២០០នាក់ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។