
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្រវឹងស្រាទៅដុតផ្ទះ ម្តាយ ចិញ្ចឹមរបស់ខ្លួន ឆេះម៉ដ្ឋគ្មានសល់ កាលពីល្ងាចថ្ងៃទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅត្រង់ ចំណុចភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។
ជនសង្ស័យឈ្មោះ មិន ទូច ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មី ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។ ចំណែកជនរងគ្រោះ ឈ្មោះ ពុត ង៉ែត ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ដោយឡែកផ្ទះរងខូចខាត ទំហំ៥ម៉ែត្រx៦ម៉ែត្រ សង់ពីឈើប្រក់ស័ង្កសី ត្រូវបានភ្លើងឆេះ ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ជនសង្ស័យ ដែលជាកូនចិញ្ចឹមរបស់ជនរងគ្រោះ ផឹកស្រាស្រវឹង ហើយដុតផ្ទះម្តាយឆេះអស់ សូម្បីតែ អ្នកភូមិជួយមិនទាន់ផង។ ភ្លាមៗត្រូវបានសមត្ថកិច្ចចុះទៅ ឃាត់ខ្លួនបានជនសង្ស័យ រួចនាំ ទៅផ្នែកជំនាញស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕