Skip to content
July 6, 2022
  • facebook
  • telegram
  • youtube
  • tiktok
Information News Era

Information News Era

Information News Era

Primary Menu
  • ទំព័រដើម
  • សន្តិសុខ សង្គម
  • នយោបាយ
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • បច្ចេកវិទ្យា
  • សុខភាព សម្រស់
Live
  • Home
  • រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃ…
  • Politics
  • នយោបាយ

រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃ…

superadmin October 11, 2021 1 min read

រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃការកំណត់និងបែងចែកអំណាចរបស់រាជរដ្ឋាភិបាល ដែលមានន័យថា រាល់ច្បាប់ បទប្បញ្ញត្ដិ និងសេចក្តីសម្រេចទាំងឡាយត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញគឺស្មើនឹងទិដ្ឋភាពទូទៅនៃការដឹកនាំប្រទេស និងរបៀបរស់ទូទៅនៅរបស់ប្រជាជន។ ប្រទេសកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញជាលើកដំបូងនៅឆ្នាំ១៩៤៧ ក៏ប៉ុន្តែរដ្ឋធម្មនុញនេះត្រូវបានបញ្ចប់ដំបូងគឺដោយសារតែរដ្ឋប្រហាររបស់សេនាប្រមុខលន់ នល់ ដែលលោកបានបង្កើតរដ្ឋធម្មនុញថ្មីនិងរបបដឹកនាំថ្មី។ បន្ទាប់ពីឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ ប្រទេសកម្ពុជាបានបង្កើតរដ្ឋធម្មនុញអស់ ៦ លើក រហូតមកដល់ថ្ងៃទី២១ កញ្ញា ឆ្នាំ១៩៩៣សភាធម្មនុញ្ញបានអនុម័តច្បាប់រដ្ឋធម្មនុញ្ញថ្មី(ច្បាប់ដែលយើងកំពុងប្រើប្រាស់បច្ចុប្បន្ន) ដែលត្រូវបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយមាន១៦ជំពូក និង១៥៨មាត្រា ហើយរដ្ឋធម្មនុញ្ញកម្ពុជានេះមានអាយុកាល២៨ឆ្នាំហើយ។

តាមពិតទៅ មុននឹងអាចឈានទៅដល់ការបង្កើតរដ្ឋធម្មនុញឆ្នាំ ១៩៩៣ នេះ គឺផ្ដើមចេញពីកិច្ចព្រមព្រៀងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ គួរឲ្យដឹងផងដែរថា មុនពេលនៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នេះប្រទេសកម្ពុជាបានបង្កើតសភាធម្មនុញ ដែលបង្កើតឡើងដោយការបោះឆ្នោតនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣។ សភាធម្មនុញនេះមានតួនាទីក្នុងការតាក់តែងនូវគម្រោងរដ្ឋធម្មនុញ្ញថ្មីមួយឱ្យបានតាមកាលកំណត់ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ យោងតាម បណ្ឌិតគិន ភា មូលដ្ឋានគ្រឹះនៅក្នុងការតាក់តែងរដ្ឋធម្មនុញថ្មីគឺ (១)យោងតាមអនុសាសន៍របស់សម្តេច នរោត្តម សីហនុ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៣។(២) យោងតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ នៅថ្ងៃ២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសរដ្ឋធម្មនុញ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ បានតែងតាំងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ រួមជាមួយគ្នានេះដែរ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ បានប្រកាសសភាធម្មនុញ្ញទៅជារដ្ឋសភាជាតិ ហើយសមាជិកសភាធម្មនុញ្ញក៏បានប្រែក្លាយជាសមាជិករដ្ឋសភា។

គិតចាប់ពីការបង្កើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣មកដល់បច្ចុប្បន្ន រដ្ឋធម្មនុញ្ញមានការវិសោធនកម្មកែប្រែចំនួន៨លើករួចមកហើយ។ ចំណុចសំខាន់ៗបំផុតមួយចំនួនដែលគួរឱ្យកត់សម្គាល់ហើយបានចែងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មានដូចជា កម្ពុជាត្រូវគោរពដាច់ខាតនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបបប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានន័យថាព្រះមហាក្សត្រឡើងគ្រោងរាជ្យសម្បត្ដិប៉ុន្តែមិនកាន់អំណាច ហើយមានគណបក្សច្រើនក្នុងការរួមដឹកនាំប្រទេសដោយជ្រើសរើសដោយប្រជារាស្ត្រតាមរយៈការបោះឆ្នោត។ រដ្ឋធម្មនុញ្ញកម្ពុជាក៏បានបែងចែកអំណាចដាច់ដោយឡែកពីគ្នា គឺអំណាចនីតិបញ្ញតិ នីតិប្រត្តិបត្តិ និង អំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍និតិរដ្ឋជាដើម»។ ក្នុងនោះ រដ្ឋធម្មនុញក៏បានកំណត់ពីនីតិវិធីក្នុងការបង្កើតរាជរដ្ឋាភិបាល សភា ព្រឹទ្ធសភា តុលាការ និងការតែងតាំងជាដើម រួមជាមួយការផ្ដល់នូវសិទ្ធិមនុស្សដល់ប្រជារាស្ត្រស្មើគ្នា។ កម្ពុជាក៏អនុវត្ដប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ដែលមានការចូលរួមដោយភាគីឯកជន មានសិទ្ធកាន់កាប់ទ្រព្យសម្បត្ដិ និងប្រកួតប្រជែងពាណិជ្ជកម្មដោយស្មើភាពគ្នាផងដែរ។ #The_SEED #រដ្ឋធម្មនុញ #កម្ពុជា #ចំណេះដឹងទូទៅ

អត្ថបទដោយ៖ Sreypich Chen

 

 


Continue Reading

Previous: ភាគីថៃប្រជុំសម្ងាត់ទាក់ទងនឹងបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាវាងប្រទេសថៃនិងកម្ពុជា
Next: ហេតុអ្វីចិនឈ្លានពានវៀតណាមក្នុងឆ្នាំ១៩៧៩?

Related Stories

១៣ សីហា ១៩៤៣ ជាថ្ងៃ ដែលអាចារ្យហែម ជាវ
1 min read
  • Politics
  • នយោបាយ

១៣ សីហា ១៩៤៣ ជាថ្ងៃ ដែលអាចារ្យហែម ជាវ

October 11, 2021
ហេតុអ្វីចិនឈ្លានពានវៀតណាមក្នុងឆ្នាំ១៩៧៩?
1 min read
  • Politics
  • នយោបាយ

ហេតុអ្វីចិនឈ្លានពានវៀតណាមក្នុងឆ្នាំ១៩៧៩?

October 11, 2021
ភាគីថៃប្រជុំសម្ងាត់ទាក់ទងនឹងបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាវាងប្រទេសថៃនិងកម្ពុជា
1 min read
  • Politics
  • នយោបាយ

ភាគីថៃប្រជុំសម្ងាត់ទាក់ទងនឹងបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាវាងប្រទេសថៃនិងកម្ពុជា

October 11, 2021

Express Post

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ
  • សន្តិសុខ សង្គម

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ

superadmin July 5, 2022
ភ្នំពេញ ៖  ស្ត្រីចំណាស់ម្នាក់ បានស្លា.ប់ភ្លាមៗ ខណៈដែលគាត់កំពុងអង្គុយដាំបាយនៅក្រោមផ្ទះ ស្រាប់តែកូនប្រុសជាមនុស្សញៀនថ្នាំ លីញញួរដើរទៅវាយពីក្រោយ បណ្តាលឲ្យផុងលលាដ៍ ដេកដួលស្លាប់ភ្លាមៗនៅកន្លែង ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល ឆោឡោ អ្នកស្រុក។ សមត្ថកិច្ចបានចុះទៅចាប់ឃាត់ខ្លួនកូនប្រុសញៀនថ្នាំបានភ្លាមៗ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២...
Read More
លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

July 5, 2022
មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

July 5, 2022
រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

July 4, 2022
ស្ត្រីគរថ្លង់ម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម

ស្ត្រីគរថ្លង់ម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម

July 4, 2022

You may have missed

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ
  • សន្តិសុខ សង្គម

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ

July 5, 2022
លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា
  • ព័ត៌មានជាតិ
  • សន្តិសុខ សង្គម

លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

July 5, 2022
មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
1 min read
  • សន្តិសុខ សង្គម

មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

July 5, 2022
រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ
1 min read
  • សន្តិសុខ សង្គម

រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

July 4, 2022

Gallery

CONTACT US

TEL: (+855) 10339939
TEL: (+855) 61339939
TEL: (+855) 882841111

Email: kongsareth@new-era.info

Address: #D42, street denest, Trong Maon village, Sangkat Ou Bek K’orm, Khan sen sok, Phnom Penh
2021 Copyright © All rights reserved. | Designed : by NEWS ERA.