
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ “បាត់ដំបងម៉ារ៉ាតុងមនុស្សធម៌ ឆ្នាំ២០២២” ដើម្បីកៀរគរថវិកាជួយដល់កុមារកំព្រា ក្នុងខេត្តបាត់ដំបង នៅមុខសាលាខេត្តបាត់ដំបងចាស់ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “បាត់ដំបងម៉ារ៉ាតុងមនុស្សធម៌” ឆ្នាំ២០២២ នេះ ជាព្រឹត្តិការណ៍លើកទី៤ ហើយ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីកៀរគរថវិកាជួយដល់កុមារកំព្រាក្នុងខេត្តបាត់ដំបង៕