កូវីដ..អូមី..ក្រុង បន្តកើនឡើងទូទាំងប្រទេសដោយឆ្លងដល់កុមារ និងមនុស្សពេញវ័យ។ ប៉ុន្តែវាការសិក្សាបានបង្ហាញថា កុមារស្តែងចេញជារោគសញ្ញាជាងមនុស្សពេញវ័យ។ លោកវេជ្ជបណ្ឌិត Sam Dominguez វេជ្ជបណ្ឌិតផ្នែកជំងឺឆ្លងកុមារនៅមន្ទីរពេទ្យកុមារ Colorado សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន WCNC-TV ថា កុមារដែលឆ្លងកូវីដ..អូមី..ក្រុង មានរោគសញ្ញាច្រើនជាងមនុស្សពេញវ័យ។
លោក Dominguez បាននិយាយថា៖ “កូវីដ..អូមី..ក្រុងមានភាពងាយស្រួលក្នុងការឆ្លងជាងកូវីដប្រភេទដែលតា ហើយកុមារជាច្រើនបានឆ្លងជំងឺនេះ ហើយលេចចេញជារោគសញ្ញាច្រើនជាងមនុស្សធំ”។ វាស្តែងជាការរលាកផ្លូវដង្ហើមផ្នែកខាងលើ ដូចជា៖ ក្តៅខ្លួន ហៀរសំបោរ ឈឺបំពង់ក ឈឺសាច់ដុំ និង ក្អកស្ងួត។
ទាំងនេះ គឺជារោគសញ្ញាដែលកើតមាននៅលើកុមារ ដែលលោកវេជ្ជបណ្ឌិត Harish Chafle ឯកទេសផ្នែកសួតនៅមន្ទីរពេទ្យ Global ប្រទេសឥណ្ឌា បានរកឃើញនៅក្នុងប្រទេសរបស់លោក។
ជាមួយគ្នានេះដែរ កូវីដ..អូមី..ក្រុងបានធ្វើឲ្យមានករណីឆ្លងកើនឡើងខ្ពស់ ជាពិសេសលើកុមារដែលមិនទាន់បានចាក់វ៉ាក់សាំង។ ដូចជាយើងបានឃើញស្រាប់ កុមារអាយុក្រោម៥ឆ្នាំ គឺងាយរងគ្រោះបំផុតពីការឆ្លងកូវីដ១៩ ដោយសារពួកគេមិនមានសិទ្ធិទទួលបានវ៉ាក់សាំងចាក់ដូចក្រុមមនុស្សដទៃទៀត៕