Skip to content
July 5, 2022
  • facebook
  • telegram
  • youtube
  • tiktok
Information News Era

Information News Era

Information News Era

Primary Menu
  • ទំព័រដើម
  • សន្តិសុខ សង្គម
  • នយោបាយ
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សេដ្ឋកិច្ច
  • កម្សាន្ត
  • បច្ចេកវិទ្យា
  • សុខភាព សម្រស់
Live
  • Home
  • ភាគីថៃប្រជុំសម្ងាត់ទាក់ទងនឹងបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាវាងប្រទេសថៃនិងកម្ពុជា
  • Politics
  • នយោបាយ

ភាគីថៃប្រជុំសម្ងាត់ទាក់ទងនឹងបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាវាងប្រទេសថៃនិងកម្ពុជា

superadmin October 11, 2021 1 min read

តាមរយៈភ្នាក់ងារសារព័ត៌មាន Isranews បានរាយការណ៍មកថា កាលពីថ្ងៃទី១ខែតុលាកន្លងមក ឧត្តមសេនីយ៍ឯក ប្រាវិត្រ វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខជាតិរបស់ប្រទេសថៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការរួមផ្នែកបច្ចេកទេស(JTC) ថៃ-កម្ពុជា(ភាគីថៃតែឯង) ដើម្បីពិចារណាទៅលើទម្រង់សេចក្តីព្រាងស្តីពីការចរចារទៅនឹងភាគីកម្ពុជាក្នុងការអភិវឌ្ឍន៍តំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាដែលថៃនិងកម្ពុជាអះអាងជាម្ចាស់កម្មសិទ្ធិ(Overlapping Claims Area-OCA) រួមទាំងពិចារណាទៅសេចក្តីព្រាងការតែងតាំងគណៈកម្មការបែងចែកដែនសមុទ្រ និងគណៈកម្មការទាក់ទងនឹងការអភិវឌ្ឍរួមផ្សេងផងដែរ។ យ៉ាងណាក៏ដោយបន្ទាប់ពីកិច្ចប្រជុំបញ្ចប់ ក្រុមការងារមិនបានផ្តល់ជាការថ្លែងសារដល់អ្នកសារពត៌មាននោះទេ។
ក្រុមការងារសារព័ត៌មាន Isranews បានធ្វើការទាក់ទងទៅកាន់លោក សារ៉ាវុឌ កែវតាធិប ប្រធានអគ្គនាយកដ្ឋានរ៉ែឥន្ធនៈ តាមរយៈទូរស័ព្ទ។ ដោយលោកគ្រាន់តែបានតបយ៉ាងខ្លីៗថា មិនអាចតបបាន ព្រោះជាការប្រជុំសម្ងាត់ ហើយលោកក៏មិនស្ថិតក្នុងផ្នែកលេខាធិការរដ្ឋានដែរ ដោយផ្នែកលេខាធិការនៃគណៈកម្មាធិការមួយនេះគឺ ក្រសួងការបរទេសឯណោះ។ ក្រុមការងារសារព័ត៌មាន Isranews បានទទួលទម្រង់សេចក្តីព្រាង ស្តីពីការចរចារជាមួយភាគីកម្ពុជាក្នុងការអភិវឌ្ឍតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាដែលថៃនិងកម្ពុជាអះអាងជាម្ចាស់កម្មសិទ្ធិ ដែលត្រូវបានដាក់ចូលក្នុងអង្គប្រជុំ ការចរចានេះមានគោលបំណងធំៗចំនួន៣គឺ
១. ដើម្បីដោះស្រាយបញ្ហាវិវាទទាក់ទិននឹងតំបន់សមុទ្រដែលភាគីថៃនិងកម្ពុជាអះអាងជាម្ចាស់កម្មសិទ្ធិ
២. ធ្វើការពិចារណាស្របទៅតាមកិច្ចព្រមព្រៀងMOUរវាងរាជរដ្ឋាភិបាលទាំង២ ដែលមានតាំងពីឆ្នាំ២០០១មកម្ល៉េះ។
៣. បន្តការចរចាក្រោមការពិនិត្យនៃគណកម្មាធិការរបស់ប្រទេសទាំង២
គោលដៅសំខាន់(របស់ប្រទេសថៃ)ក្នុងការចរចានេះគឺ
១. ធ្វើយ៉ាងណាអោយប្រទេសថៃទទួលបានផលប្រយោជន៍ច្រើនបំផុតគ្រប់ផ្នែក
២. រក្សាសិទ្ធិប្រទេសថៃស្របតាមច្បាប់អន្តរជាតិទាំងរឿងការបែងចែកព្រំដែនសមុទ្រនិងការអភិវឌ្ឍរួម
៣. ពិចារណានិងរកមធ្យោបាយផ្សេងដើម្បីអោយប្រទេសទទួលបានផលប្រយោជន៍ច្រើនបំផុត ហើយរាល់ដំណើរការការចរចាត្រូវប្រកបដោយសុក្រឹតភាព។
គួរបញ្ជាក់ផងដែរថាតំបន់ត្រួតស៊ីគ្នាផ្នែកសមុទ្ររវាងថៃនិងកម្ពុជាមានទំហំប្រមាណ២៦០០០ គីឡូម៉ែត្រការ៉េ ត្រូវបានគេប៉ាន់ស្មានថាមានឧស្ម័នធម្មជាតិមហាសាលគិតជាតម្លៃប្រមាណ១០០ពាន់លានដុល្លារ និងប្រេងឆៅគិតជាតម្លៃប្រមាណ ៤៤ពាន់លានដុល្លាឯណោះ។

 


Continue Reading

Previous: យោបល់ពីរចំណុចរបស់អ្នកវិភាគចៅចាក់ស្មុក ជូនទណ្ឌិត សម រង្ស៊ី
Next: រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃ…

Related Stories

១៣ សីហា ១៩៤៣ ជាថ្ងៃ ដែលអាចារ្យហែម ជាវ
1 min read
  • Politics
  • នយោបាយ

១៣ សីហា ១៩៤៣ ជាថ្ងៃ ដែលអាចារ្យហែម ជាវ

October 11, 2021
ហេតុអ្វីចិនឈ្លានពានវៀតណាមក្នុងឆ្នាំ១៩៧៩?
1 min read
  • Politics
  • នយោបាយ

ហេតុអ្វីចិនឈ្លានពានវៀតណាមក្នុងឆ្នាំ១៩៧៩?

October 11, 2021
រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃ…
1 min read
  • Politics
  • នយោបាយ

រដ្ឋធម្មនុញ្ញគឺប្រៀបបានជាច្បាប់កំពូលរបស់ប្រទេសមួយ ដែលបញ្ជាក់ពីច្បាប់នៃ…

October 11, 2021

Express Post

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ
  • សន្តិសុខ សង្គម

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ

superadmin July 5, 2022
ភ្នំពេញ ៖  ស្ត្រីចំណាស់ម្នាក់ បានស្លា.ប់ភ្លាមៗ ខណៈដែលគាត់កំពុងអង្គុយដាំបាយនៅក្រោមផ្ទះ ស្រាប់តែកូនប្រុសជាមនុស្សញៀនថ្នាំ លីញញួរដើរទៅវាយពីក្រោយ បណ្តាលឲ្យផុងលលាដ៍ ដេកដួលស្លាប់ភ្លាមៗនៅកន្លែង ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល ឆោឡោ អ្នកស្រុក។ សមត្ថកិច្ចបានចុះទៅចាប់ឃាត់ខ្លួនកូនប្រុសញៀនថ្នាំបានភ្លាមៗ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២...
Read More
លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

July 5, 2022
មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

July 5, 2022
រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

July 4, 2022
ស្ត្រីគរថ្លង់ម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម

ស្ត្រីគរថ្លង់ម្នាក់ដើរឆ្លងផ្លូវ ត្រូវរថយន្តដឹកដីកិនស្លាប់យ៉ាងអាណោចអាធ័ម

July 4, 2022

You may have missed

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ
  • សន្តិសុខ សង្គម

កូនតិរច្ឆានទាញញញូរវាយម្ដាយពីក្រោយ បណ្ដាលឲ្យផុងលលាដ៍នឹងស្លា.ប់ភ្លាមៗ

July 5, 2022
លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា
  • ព័ត៌មានជាតិ
  • សន្តិសុខ សង្គម

លោកឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

July 5, 2022
មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
1 min read
  • សន្តិសុខ សង្គម

មនុស្សចំនួន០៥នាក់រងរបួសមធ្យមនឹងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

July 5, 2022
រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ
1 min read
  • សន្តិសុខ សង្គម

រថយន្តស៊ែរីទំនើបចំនួន០២គ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ

July 4, 2022

Gallery

CONTACT US

TEL: (+855) 10339939
TEL: (+855) 61339939
TEL: (+855) 882841111

Email: kongsareth@new-era.info

Address: #D42, street denest, Trong Maon village, Sangkat Ou Bek K’orm, Khan sen sok, Phnom Penh
2021 Copyright © All rights reserved. | Designed : by NEWS ERA.