
ភ្នំពេញ: ផ្ទះឈើលើថ្ម ក្រោមចំនួនបួនខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចគ្មានសល់ នៅវេលាម៉ោង ១១:២០យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
យោងតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ លៀង ទិនធី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងសំណង់។ មូលហេតុ ដោយសារបុរសនេះ មានជម្លោះក្នុងគ្រួសារ ហើយបានចាក់សាំងដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆាបឆេះ ផ្ទះឈេីលេីថ្មក្រោម ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ខូចខាតចំនួនបួនខ្នង និងសម្ភារៈអស់ទាំងស្រុង។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបាន ប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១ឡាន ស្មេីនឹង ៨៤ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ចំនួន ៦គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ស្មេីនឹង ៦ម៉ែត្រគូប។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបានគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង១២និង២០នាទីយប់រំលងអាធ្រាត្រ នៅខែឆ្នាំដដែល៕