
ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រទះឃើញចង.ក សម្លា.ប់ខ្លួនទាំងព្រឹកព្រលឹម ស្ថិតក្នុងការដ្ឋានសំណង់ដីឡូត៍មួយកន្លែងនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១៤ ខែ មករានេះ ។

សពបុរសខាងលើមានឈ្មោះ ប៉ូយ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ ។
យោងតាមប្រភពព័ត៌មាន អោយដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះបានយករ៉ឺមកម៉ូតូសណ្តោងដឹកសម្ភារៈទៅចម្ការដូង លុះដល់ម៉ោង២២និង០០យប់ ថ្ងៃខែដដែល រូបគេក៏បានត្រឡប់មកការដ្ឋានវិញ (ចំណុចកើតហេតុ) ហើយបានចូលដេកលើអង្រឹង ។

លុះរហូតព្រឹកឡើងវេលាកើតហេតុ កម្មករសំណង់ដូចគ្នាបានងើបដាំបាយ ហើយបានឃើញសពចង.កស្លា.ប់បាត់ទៅហើយ ក៏ផ្អើលឆោរឡោរបង្កអោយមានការភ្ញាក់ផ្អើលតែម្តងទៅ ។ បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងនគរបាលជំនាញផ្នែកកោលស្យវិច្ច័យបានចុះអន្តរាគមន៍ធ្វើការពិនិត្យ និងសាកសួរនាំព័ត៌មាន ជុំវិញករណីខាងលើនេះ ។
គិតត្រឹមវេលាម៉ោង០៨ព្រឹក ថ្ងៃខែដដែល សមត្ថកិច្ចជំនាញពិនិត្យរកឃើញមានសារធាតុញៀន ហើយសពត្រូវស្លា.ប់ដោយសារចង.ក ប្រាកដមែន ពុំមែនជាករណីឃា.តកម្ម ឬករណីអ្វីក្រៅពីនោះឡើយ ។
បើតាមការសាកសួរពីប្រពន្ធគាត់ក៏បាននិយាយថា រយៈពេល៦ខែកន្លងនេះ គាត់ និងប្តីមិនត្រូវគ្នា ដោយសារប្តីមានពួកបងភឿនមិត្តភក្តិដែលបានជក់ថ្នាំញៀនផងដែរ ។
ក្រោយការពិនិត្យរួច សពត្រូវប្រគល់ជូនស្ត្រីជាប្រពន្ធនឹងបានដឹកតាមរថយន្តសាម៉ុយយកទៅកាន់វត្តឬស្សីសាញ់ ស្ថិតក្នុងខណ្ឌដង្កោ ដើម្បីបូជាធ្វើបុណ្យតាមប្រពៃណីនៅទីនោះ ។
សូមបញ្ជាក់ថា ជនរងគ្រោះជាកម្មករសំណង់ចល័ត ដោយមេការរបស់ខ្លួនអោយសម្រាកតាមការដ្ឋានសំណង់នីមួយៗ ចល័តពីមួយកន្លែងទៅមួយកន្លែងជាបន្តបន្ទាប់ ។ រូបគេមានប្រពន្ធ និងកូន០២នាក់ ដោយស្ត្រីជាប្រពន្ធជាកម្មកររោងចក្រ ប៉ុន្តែមួយរយៈក្រោយ ដោយសារតែមានបញ្ហាគ្រួសារ ពួកគេមិនបានរស់នៅជាមួយគ្នាប្រមាណ០៦ខែកន្លងទៅហើយ ៕