បន្ទាយមានជ័យ៖ គ្រូពេទ្យ បានប្រទះឃើញសាក.ស.ពអណ្តែតទឹកស្រះ នៅក្បែរមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត នៅវេលាម៉ោង ៥ និង៤០នាទី ល្ងាចកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានប្រាប់ថា ក្រោយទទួលព័ត៌មានពីពេទ្យបង្អែកក្រុងប៉ោយប៉ែត ថាមានសាកស.ពអណ្តែតទឹកស្រះ ក្រោយមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយកម្លាំងជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្រង់សាកសពពីទឹក ដាក់លើគោក ពិនិត្យ ហើយក៏ដឹងថា សាកស.ពនោះ មានឈ្មោះ អែល សីហា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ សង្កាត់ ក្រុងប៉ោយប៉ែត។

កម្លាំងនគរបាលប៉ុស្តិ៍ បានបញ្ជាក់ថា ក្រោយពិនិត្យពីមន្ត្រីជំនាញ គឺបានសន្និដ្ឋានថា ជនរងគ្រោះ អាចបណ្តាលមកពីលង់ទឹកស្រះ ស្លា.ប់ រហូតអណ្តែត ទើបគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត ប្រទះឃើញ។ មន្ត្រីជំនាញ ពិនិត្យមិនឃើញ មានស្លាកស្នាមអ្វីមួយឡើយ គឺជនរងគ្រោះស្លា.ប់ដោយលង់ទឹកស្រះ ក្រោយពិនិត្យពីមន្ត្រីជំនាញហើយ បានប្រគល់សាកស.ពជូនសាច់ញាតិ ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី៕