អេហ្ស៊ីប៖ ខ្សែប្រ.យុទ្ធ Mohamed Salah បាននិយាយថា អនាគតគេលើទឹកដី Anfield គឺអាស្រ័យលើការសម្រេចរបស់ក្លិប Liverpool ផ្ទាល់ ហើយរូបគេមិនដែលសុំរឿង..ឆ្កួតៗណាមួយនៅក្នុងកិច្ចពិភាក្សាដើម្បីបន្តកុង..ត្រាថ្មីនោះទេ។
កិច្ចសន្យាខ្សែប្រ.យុទ្ធអាហ្ស៊ីបវ័យ២៩ឆ្នាំរូបនេះ នៅទឹកដី Anfield នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ខាងមុខ ខណៈដែល Salah បានបង្ហាញគោលជំហរចង់បន្តនៅ Liverpool។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះ ភាគីទាំង២មិនទាន់ឈានដល់កិច្ចព្រមព្រៀងថ្មីនោះទេ សម្រាប់កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League រដូវកាលនេះ ដែលបច្ចុប្បន្នកំពុងជាប់បំពេញភារកិច្ចជាមួយបរទេសក្នុងព្រឹត្តិការណ៍ Africa Cup of Nations ។
Salah បានថ្លែងប្រាប់សារព័ត៌មាន GQ ថា “ខ្ញុំចង់នៅបន្ត ប៉ុន្តែវាមិនមែនស្ថិតលើការសម្រេចខ្ញុំតែម្នាក់នោះទេ គឺស្ថិតលើ Liverpool ហើយពួកគេក៏ដឹងច្បាស់ពីអ្វីដែលខ្ញុំចង់បានដែរ។ ខ្ញុំមិនបានសុំរឿង..ឆ្កួតៗណាមួយនោះទេ”។
កន្លងមក លោក Jurgen Klopp ធ្លាប់បានប្រាប់ Sky Sports ថា ក្លិបកំពុងមានកិច្ចពិភាក្សាល្អជាមួយ Salah ជុំវិញកុងត្រាថ្មី។ ប៉ុន្តែជុំវិញបញ្ហានេះ Salah បង្ហាញអារម្មណ៍ថាវានៅតែមានឧបសគ្គលើការចរចា ស្របពេលខ្សែប្រ.យុទ្ធរូបនេះ កំពុងស្នើដំឡើងប្រាក់ឈ្នួលជាង៤០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ហើយក្លិបកំពុងពិចារណាលើសំណើនេះផងដែរ។
Salah បន្ថែមទៀតថា “រឿងនោះគឺនៅពេលអ្នកសុំអ្វីមួយ ហើយក្លិបបង្ហាញអ្នកថា ពួកគេអាចផ្តល់អ្វីមួយដល់អ្នក ព្រោះពួកគេពេញចិត្តចំពោះអ្វីដែលអ្នកបានធ្វើសម្រាប់ក្លិប។ ខ្ញុំនៅទីនេះ៥ឆ្នាំហើយ ខ្ញុំស្គាល់ក្លិបយ៉ាងច្បាស់ណាស់។ ខ្ញុំស្រឡាញ់អ្នកគាំទ្រ អ្នកគាំទ្រស្រឡាញ់ខ្ញុំ ប៉ុន្តែជាមួយស្ថានភាពនេះ គឺស្ថិតលើការសម្រេចរបស់ក្លិប”៕
(អត្ថបទដកស្រង់ចេញពី Sky Sports)