
ភ្នំពេញ ៖នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ចំនួន ៥ ដើម្បីត្រៀមលក្ខណៈប្រកួតស៊ីហ្គេម តាមប្រព័ន្ធ Zoom ។
សហព័ន្ធកីឡាជាតិ ទាំង៥ ចូលរួមកិច្ចប្រជុំត្រៀមលក្ខណៈប្រកួតស៊ីហ្គេម នាព្រឹកនេះ រួមមាន ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់ សហព័ន្ធកីឡាជឺជិតស៊ូ សហព័ន្ធកីឡាម៉ូតូទឹក សហព័ន្ធកីឡាវ៉ូវីណាម និងខេមរសហព័ន្ធកីឡាតេក្វាន់ដូ WTF ៕