កំពង់ស្ពឺៈ បុរសម្នាក់ ត្រូវបានគេយកកាំបិត កាប់ពីក្រោយ ចំកញ្ចឹង ក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅចំណុចរោងប្រជុំ ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
នគរបាលមូលដ្ឋាន បានឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ស្រី វ៉ាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។
នគរបាលមូលដ្ឋាន បានឲ្យដឹងទៀតថាៈ ខណៈពេលជនរងគ្រោះ កំពុងអង្គុយលើម៉ូតូ មើលគេរាំ ក្នុងកម្មវិធីបុណ្យដារលាន ស្រាប់តែជនសង្ស័យ បានលបកាប់ជនរងគ្រោះ ពីក្រោយ ចំកញ្ចឹង ក បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ តែម្ដង។
ប្រភពបានបន្តទៀតថាៈ ចំណែកជនសង្ស័យ មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពរួច បានរត់គេចបាត់។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានមន្ត្រីនគរបាលជំនាញ ពិនិត្យរួចរាល់ ហើយបាន ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី។
សមត្ថកិច្ចជំនាញ បានអះអាងថាៈ ករណីនេះ ជាអំពើឃាតកម្ម ហើយសមត្ថកិច្ច ដាក់ការសង្ស័យថា ឃាតកម្ម ខាងលើនេះ ជារឿងគំនុំ ហើយកម្លាំងនគរបាលជំនាញ កំពុងស្រាវជ្រាវ រកមុខសញ្ញា ដើម្បីចាត់ការ តាមនីតិវិធី។