ប្រសិនបើអ្នកមានជម្ងឺលើសឈាម ឬ លើសសម្ពាធឈាម អ្នកត្រូវអានអត្ថបទនេះ! ព្រោះថាជម្ងឺលើសឈាមទាមទារការព្យាបាលពីគ្រូពេទ្យ ហើយក៏ការកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃផងដែរ។ អាហារនិងភេសជ្ជៈមួយចំនួន ត្រូវបានគ្រូពេទ្យឲ្យជៀសវាង នៅពេលអ្នកមានជម្ងឺលើសឈាម។ តើវាមានអ្វីខ្លះទៅ?
១. គ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារី ពិតជាអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកបាន ប៉ុន្តែការទទួលទានច្រើនលើសវិញនឹងបង្កទៅជាបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។ ជៀសវាងការទទួលទានគ្រឿងស្រវឹង ប្រសិនបើអ្នកមានជម្ងឺលើសឈាម ព្រោះថាវាល្អសម្រាប់អ្នកមិនទាន់ឈឺសម្រាប់ការការពារជម្ងឺលើសឈាម (ពេលទទួលទានមិនលើសកម្រិត) តែវាមិនល្អសម្រាប់អ្នកដែលមានជម្ងឺលើសឈាមស្រាប់នោះទេ។
២. កាហ្វេ
ជាតិកាហ្វេអ៊ីនអាចរារាំងអរម៉ូនដែលជួយរក្សាសសៃឈាមរីកធំដែលធ្វើឲ្យអ្នកមានបញ្ហាលើសសម្ពាធឈាម។ សសៃឈាមរួមតូចក៏បង្កទៅជាបញ្ហាសុខភាពគួរឲ្យព្រួយបារម្ភច្រើនផ្សេងទៀតផងដែរ។ ដូច្នេះប្រសិនបើអ្នកមានជម្ងឺលើសឈាម ការទទួលទានភេសជ្ជៈមានសារធាតុកាហ្វេអ៊ីនគឺមានគ្រោះថ្នាក់ណាស់។
៣. ទឹកប៉េងប៉ោះជ្រលក់
អាហារកែច្នៃផ្សំឡើងពីប៉េងប៉ោះដូចជា ទឹកជ្រលក់ប៉េងប៉ោះ ទឹកប៉េងប៉ោះស្រស់ និងប៉េង
ប៉ោះកំប៉ុង ដែលដាក់លក់លើទីផ្សារភាគច្រើន មានផ្ទុកជាតិសូដ្យូមខ្ពស់គួរឲ្យកត់សម្គាល់។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរជៀសវាងទទួលទានអាហារប្រភេទនេះច្រើន។ ជាមួយគ្នានេះដែរ ចូរជៀសវាងអាហារណាដែលមានដាក់ទឹកប៉េងប៉ោះច្រើន៕