ភ្នំពេញ៖ រណីជនមិនស្គាល់មុខ ចាប់ក្មេងប្រុសម្នាក់ ដែលកំពុងអង្គុយលេងតាមដងផ្លូវ ធ្វើឱ្យផ្អើលតាមបណ្ដាញសង្គម។
សាច់ញាតិក្មេងប្រុសរងគ្រោះ បានឱ្យដឹងថា ក្មួយប្រុសរបស់នាង ឈ្មោះ មករា គុណា អាយុ ៣ ឆ្នាំ ត្រូវជនមិនស្គាល់មុខ ចាប់យកទៅបាត់ នៅម៉ោង ១១ ព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នៅទីតាំង ភូមិក្រុងថ្មីសង្កាត់ គោកឃ្លាង រាជធានីភ្នំពេញ។
ប្រភពដដែលបញ្ជាក់ថា មនុស្សដែលមកចាប់ក្មួយប្រុសរបស់ខ្លួន ជាមនុស្សប្លែកមុខ ដែលអ្នកភូមិប្រាប់ថា មិនដែលជួប និងស្គាល់នោះទេ ហើយទើបឃើញលើកដំបូង ពេលមើលឃើញការមេរ៉ាសុវត្ថិភាព នាងអំពាវនាវឱ្យមហាជន និងសមត្ថកិច្ចជួយស្វែងរកក្មួយប្រុសរបស់ខ្លួនផង៕