
ព្រះវិហារ៖មានករណីផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីនចំនួន៣នាក់និងរបួសធ្ងន់ម្នាក់របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ហេតុការណ៍ នេះ បានកើតឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅម៉ោងប្រមាណ ១១និង៣០នាទីព្រឹក។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា នាយកមជ្ឈមណ្ឌលជាតិកំចាត់មីនស៊ីម៉ាក់។
អង្គការCSHDដែលគេស្គាល់ថាជាអង្គការអាគីរ៉ា ដែលមានទីតាំងស្នាក់ការនៅខេត្តសៀមរាប។ ករណីគ្រោះថ្នាក់នេះកើតឡើងនៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។