ពោធិ៍សាត់÷បុរសម្នាក់បើករថយន្តធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥៥ងោកមួយភាំងរេចង្កូតធ្លាក់ចូលទៅក្នុងទឹកស្ទឹងក្រឡាប់ផ្ងារជើងបណ្ដាលឲ្យអ្នកបើកបរជើងរងរបួសធ្ងន់រថយន្តរងការខូចខាតយ៉ាងដំណំ ម្ចាស់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤នឹង១៥នាទី ល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១នឹងលេខ១២២ ក្នុងភូមិរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អ្នកបើកបរមាន ឈ្មោះ ស ថៃ ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរបើករថយន្ត បច្ចុប្បន្ន រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រងរបួសស្រាល ទី២ៈមាន ឈ្មោះ ម៉ៅ ស្រី លិន ភេទស្រី អាយុ ៣០ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ទី៣ៈ ឈ្មោះ អុក វិន ភេទស្រី អាយុ ៦០ឆ្នាំ រងរបួសធ្ងន់បាក់ដៃខាងឆ្វេង ទី៤ៈមាន ឈ្មោះ ស្វាយ ម៉ា ឡា ភេទស្រី អាយុ ៦៥ឆ្នាំ បានរងរបួសស្រាល នឹងទី៥ៈមាន ឈ្មោះ ឡា ផល្លីកា ភេទស្រី អាយុ ៣ឆ្នាំ រងរបួសស្រាល ទី៦ៈមាន ឈ្មោះ វង្ស ណារឿត ភេទស្រី អាយុ ២៨ឆ្នាំរងរបួសស្រាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក TOYOTA បាឡែន ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AG-4585 បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥៥រួមជាមួយនឹងអ្នកធ្វើដំណើរចំនួន០៥នាក់ទៀត ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែងោកមួយភាំងបណ្ដាលឲ្យរថយន្តរេចង្កូតធ្លាក់ចូលទៅក្នុងទឹកស្ទឹងក្រឡាប់ផ្ងារជើង ធ្វើឱ្យមនុស្សដែលនៅក្នុងរថយន្តទាំង ០៥ នាក់ ត្រូវបានរងរបួសធ្ងន់និងស្រាល រថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យខេត្តពោធិ៍សាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបប្រាប់ឲ្យម្ចាស់រថយន្តរងគ្រោះហៅយករថយន្តមកស្ទូចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។