ភ្នំពេញ៖បុរសម្នាក់ឡើងបង្គោលភ្លើងដើម្បីកាត់ខ្សែភ្លើងយកស្ពាន់លក់ ភ្លាត់ស្នៀតឆ្លងចរន្ត អគ្គិសនីឆក់សន្លប់ស្ដូកស្ដឹងធ្លាក់ទើលើត្រង់ហ្វូបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចបង្គោលភ្លើងភ្លោះផ្លូវ៣៧១(ផ្លូវសឡា)សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសរងគ្រោះបានទៅឡើងបង្គោលភ្លើងហើយយកកន្ត្រៃកាត់ខ្សែភ្លើងដើម្បីយកស្ពាន់លក់ អេតចាយ តែភ្លាត់ស្នៀតឆ្លងចរន្តអគ្គិសនីឆក់របួសធ្ងន់សន្លប់ស្ដូកស្ដឹងទើរលើត្រង់ហ្វូ សំណាងណាស់ដែលមិនបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់អ្នកជិតខាង ក៏ប្រញាប់រាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យកន្លែងកើតហេតុនិងធ្វើការទំនាក់ទំនងទៅមន្ត្រីអគ្គិសនីកម្ពុជាចុះមកបិទភ្លើងដើម្បីឡើងទៅជួយសង្រ្គោះជីវិតបុរស រងគ្រោះ។
បន្ទាប់ពីមន្ត្រីអគ្គិសនីកម្ពុជាបានមកដល់ធ្វើការបិទភ្លើងរួចបានឡើងទៅចងខ្សែរសំរ៉ូតបុរសរងគ្រោះដាក់ចុះមកក្រោមធ្វើការសង្គ្រោះបឋមនិងលើកដាក់លើរថយន្តពេទ្យឯកជនដើម្បីដឹក យកទៅជួយសង្គ្រោះភ្លាមៗ៕
\