ចតស្ងៀមនៅចិញ្ចើមផ្លូវបណ្ដាលឲ្យ បុរសម្នាក់ជិះម៉ូតូដឹកឥវ៉ាន់អនឡាញផ្លោងជិត១០ម៉ែត្ររងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្រ្គោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ ២០២២ ស្ថិតនៅចំណុចមុខរោងចក្រកាត់ដេរ ផ្លូវទ្រុងមាន់ ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបាន ឃើញ រថយន្តមួយគ្រឿងម៉ាក ធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BF-0067បើកបរដោយស្រ្តី ម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់(៣០ម៉ែត្រ)ទិសដៅពីត្បូងទៅជើងខណៈមកដល់ កន្លែងកើតហេតុ រេចង្កូតទៅ

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញខណ្ឌបានមកដល់ទីកន្លែងកើតហេតុបាញ់ថ្នាំវាស់វែងយកមធ្យោបាយទាំងអស់ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕
