ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់បណ្តាលឱ្យស្លាប់នៅក្នុងរថយន្តភ្លាមៗយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោហ១១និង៣០នាទីយប់ ថ្ងៃទី៩ ខែមករាឆ្នាំ២០២២ ស្ថិតនៅចំណុច
សណ្ធាគារ មួយកន្លែងតាមបណ្ដោយផ្លូវបេតុង ច្រកចូលវត្តតាំងកសាងខាងជើង ភូមិព្រៃសាល២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ zhao song ភេទប្រុស អាយុ៤២ ជាជនជាតិចិន ចំណែកប្រពន្ធឈ្មោះ TRAN THANH PHUONJ THAO អាយុ៣៨ឆ្នាំ ជាជនជាតិវៀតណាម។
ជនរងគ្រោះបើកបររថយន្ដម៉ាក Rangrover ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2W8261 ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តមកពីហូបបាយ ហូបរួច មកសណ្ធាគារវិញពេលមកដល់កន្លែងកើតហេតុ សន្តិសុខបានបើកទ្វាអោយរថយន្តជនរងគ្រោះចូលកន្លែងចត ប៉ុន្តែទ្វា គាំងមិនអាចបេីកបាន ក្រោយមកក៏មានជនសង្យ័យម្នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានមកអៀបរថយន្តហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះបណ្ដាយឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុដោយត្រូវផ្នែកពោះចំនួន៥គ្រាប់និងចំដៃខាងឆ្វេងចំ នួន៣គ្រាប់ ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្យ័យបានជិះម៉ូតូមិនស្គាល់ម៉ាកគេចខ្លួនបាត់។
បច្ចុប្បន្ន សពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច្ច័យ។ចំណែកទីតាំងកើតហេតុខាងលើត្រូវបានសមត្ថកិច្ចធ្វើការហ៊ុព័ទ្ធដើម្បីធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពងាយស្រួលតាមចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។