
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៥កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) សិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ទីតាំងទី១. អគារ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង និងទីតាំងទី២. អគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
✍️ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។
✍️ កាលបរិច្ឆេទចូលរៀន ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ។
✍️ពត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។