
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីតាំងតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
✍️ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។
✍️ កាលបរិច្ឆេទចូលរៀន ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ។
✍️ពត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។