ភ្នំពេញ: ជនដៃដល់ជាក្មេងស្ទាវមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងបានធ្វើសកម្មភាពកាប់ប្រហាទៅលើយុវជនពីរម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២ ខែតុលាឆ្នាំ២០២១ នៅចំណុចមុខ គណបក្សប្រជាជនកម្ពុជាតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រួចជនបង្កបាននាំគ្នា រត់គេចខ្លួនមកប្រមូលផ្ដុំគ្នានៅចំណុចអតីតតោពីរស្ពាន៧ មករា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៍ ប្រទះនឹងកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកកំពុងល្បាតឃើញចូលទៅសួរនាំស្រាប់តែជនបង្កនាំគ្នាជិះម៉ូតូរត់គេចខ្លួនប្រសេកប្រសាចត្រូវបានកម្លាំងសមត្ថកិច្ចជិះដេញរហូតមកដល់ចំណុចផ្លូវទាល់សំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ទើបឃាត់ខ្លួនបាន៧ នាក់រួមនិងម៉ូតូមួយ៤គ្រឿង ចំណែកបក្ខពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់អត់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះពីរនាក់ ជិះម៉ូតូពីរគ្រឿងផ្សេងគ្នាចេញពីរកោះពេជ្រ គោលបំណងឆ្ពុះទៅក្បាលថ្នល់ លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះដែលរងរបួសធ្ងន់ បានលើកជើងដាក់លើក្បាលម៉ូតូ ខណៈនោះក៍មានក្មេងទំនើងមួយក្រុមដែលជាជនដៃដល់ជិះម៉ូតូចំនួន៧ គ្រឿងបានមកពីក្រោយហើយហួសទៅមុខបន្តិចស្រាប់តែក្រឡេកឃើញជនរងគ្រោះយកជើងលើដាក់លើក្បាលម៉ូតូ ក៏នាំគ្នាត្រឡប់ក្រោយវិញរួចយកដុំថ្មមកគប់ រួចចុះមកនាំគ្នាកាប់ប្តហាទៅលើជនរងគ្រោះម្នាក់ចំក្បាលរបួសធ្ងន់ ចំណែកម្នាក់ទៀតត្រូវចំខ្មង រងរបួសស្រាល។
ប្រភពដដែលបានបន្តទៀតថា ភ្លាមនោះជនបង្ក ក្រោយពីកាប់ប្រហារទៅលើជនរងគ្រោះរួចហើយ នាំគ្នាជិះម៉ូតូគេចខ្លួនមកប្រមូលផ្ដុំគ្នានៅចំណុចអតីតសួនតោពីរ ក្រោមស្ពានអាកាស៧ មករា ក៏ប្រទះនឹងកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកល្បាតឃើញមានការសង្ស័យចូលទៅសួរនាំស្រាប់តែជនបង្កឃើញសមត្ថកិច្ចភ័យស្លន់ស្លោនាំគ្នាជិះម៉ូតូរត់គេចខ្លួន ខណៈនោះកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ជិះដេញរហូតមកដល់ចំណុចផ្លូវទាល់ផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកទើបធ្វើការឃាត់ខ្លួនបានចំនួន៧ នាក់ និងម៉ូតូចំនួន៤ គ្រឿង ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់អស់។ ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនបង្កមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១។
បច្ចុប្បន្នជនបង្កនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកប្រគល់ជូនទៅសមត្ថកិច្ចកិច្ចខណ្ឌចំការមនដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕