
កណ្ដាល៖ប្រជាពលរដ្ឋបានប្រទះឃើញសាក.សពចង.កនៅក្នុងព្រៃមួយកន្លែង នៅ ភូមិ ព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ត កណ្តាលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី ០៧ មករា ២០២២នេះ។
ពលរដ្ឋនៅជុំវិញនោះ បានដាក់ការសង្ស័យថាជាករណីឃាតកម្ម រួចយកសាកសពទៅដាក់ចងក នៅទីនោះ។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង ១០:៣០ នាទីមានក្មេងបានដើររកឃ្មុំនៅ ក្នុងព្រៃនោះ ក៏ប្រទះឃើញសាកស.ព ចង.ក ភ័យរត់ទៅប្រាប់បងប្អូនប្រជារដ្ឋក្នុងភូមិបង្ក ឲ្យមានការភ្ញាក់ផ្អើលនាំគ្នាមកមើល ខ្លាចថាជាសមាជិករបស់គ្រួសារពួកគាត់ ។
ប៉ុន្តែពលរដ្ឋនៅទីនោះពុំបានស្គាល់អត្តសញ្ញាណនោះឡើយដោយសាតែសភាពនៃសាក.ស.ពមានស្នាមឆូតដា.ច់ ជាប់ភ្លៅទាំងសងខាងហើយឆេះរោលខ្មៅពេញខ្លួន ។ជាមួយគ្នានោះ គេឃើញ មានមុងចងទុកក្បែរព្រៃនោះផងដែរ។ចំណែកក្រមាដែលនៅជាប់នឹងករបស់ ជនរងគ្រោះត្រូវបានពលរដ្ឋអះអាងថា នៅថ្មីនៅឡើយ។
ភ្លាមៗនោះប្រជាពលរដ្ឋក៏បាន រាយការណ៍ទៅខាងមេភូមិ រួចមេភូមិក៏រាយការណ៍បន្តទៅ សមត្ថកិច្ចជំនាញកោសល្យវិច័យចុះមកត្រួតពិនិត្យសាក.សព ៕