
កំពង់ធំ ៖ រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់បន្តចែកជូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្នែកជីវភាព ក្នុងមូលដ្ឋានខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ដែលឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនដល់រដ្ឋបាលខេត្តកំពង់ធំ នាឱកាសនោះរួមមាន ៖ អង្ករ ចំនួន ២តោន, ខោអាវ ចំនួន ២ ០០០កំប្លេរ, ទឹកត្រី ចំនួន ៥០យួរ, ទឹកស៊ីអ៊ីវ ចំនួន ៥០យួរ, ម៉ាស ចំនួន ២កេស, មី ចំនួន ៥០កេស, ទឹកបរិសុទ្ធ ចំនួន ១០០កេស និងអាល់កុល ចំនួន ១០កាន៕