
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ ឯកឧត្តម ស សុខា ផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ១៥កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) សិក្សានៅសាកលវិទ្យាល័យធនធានមនុស្ស ទីតាំងអគារលេខ១៧ ផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
✍️ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ។
✍️ កាលបរិច្ឆេទចូលរៀន ថ្ងៃទី២៨ កុម្ភៈ, ថ្ងៃទី២៨ មីនា, ថ្ងៃទី២៨ មេសា ឆ្នាំ២០២២ ។
✍️ពត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។