
ខួរក្បាលរបស់មនុស្ស គឺជាផ្នែកសំខាន់មួយនៃរាងកាយ ដូច្នេះវាទាមទារការរស់នៅប្រកបដោយសុខភាពល្អ ដើម្បីដំណើរការបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបំផ្លាញខួរក្បាលរបស់លោកអ្នកបាន ប្រសិនបើអ្នកនៅតែបន្ត។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។
១. ការជក់បារី
ទម្លាប់ប្រចាំថ្ងៃមួយទៀតដែលបំផ្លាញខួរក្បាលមនុស្សគឺការជក់បារី និងថ្នាំដទៃទៀត ដូចជាកញ្ឆា និង កូកាអ៊ីន ជាដើម។ ទម្លាប់ទាំងនេះបង្កើនភាពតានតឹងលើសរសៃឈាមរបស់អ្នក ខណៈដែលកាត់បន្ថយលំហូរអុកស៊ីសែន។ ការប្រើប្រាស់ញឹកញាប់នឹងនាំឲ្យមានការខូចខាតអចិន្រ្តៃយ៍នៃសរសៃប្រសាទតាមពេលវេលា។ វាថែមទាំងអាចសម្លាប់កោសិកាប្រសាទមួយចំនួនដែលនាំឲ្យមានជំងឺដូចជាផាកឃីនសុន (Parkinson) ជាដើមផងដែរ។
២. ការគេងមិនគ្រប់
ប្រសិនបើអ្នកជាមនុស្សសកម្មនៅពេលយប់ ប្រហែលជាដល់ពេលដែលត្រូវផ្លាស់ប្តូររបៀបរស់នៅដែលមានសុខភាពល្អខ្លះហើយ។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ វានឹងប៉ះពាល់ដល់សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងផ្តោតលើកិច្ចការ។ ជាលទ្ធផល នេះអាចបណ្តាលឲ្យមានបញ្ហាជាមួយនឹងការរៀន និងការចងចាំ ក៏ដូចជាបញ្ហាផ្លូវចិត្ត ដូចជាការថប់បារម្ភ ឬជំងឺធ្លាក់ទឹកចិត្ត។
៣. ផឹកគ្រឿងស្រវឹង
រឿងដែលអ្នកគួរលុបបំបាត់ចោល គឺការផឹកគ្រឿងស្រវឹង។ មនុស្សជាច្រើនដែលផឹកច្រើនពេក គិតថាខ្លួនមើលទៅឡូយ ប៉ុន្តែតាមពិតវាផ្ទុយទៅវិញទេ។ ជាតិអាល់កុលច្រើនតែបណ្តាលឲ្យមានជំងឺវង្វេង ដោយសារកោសិកាខួរក្បាលរបស់អ្នកបន្តងាប់ និងប៉ះពាល់ដល់មុខងារខួរក្បាលរបស់អ្នកផង។ គ្រឿងស្រវឹងក៏បង្កឲ្យមានជំនាញក្នុងការសម្រេចចិត្តខ្សោយ ដែលនាំឲ្យយកើតជំងឺភ្លេចភ្លាំងប្រសិនបើមិនបានគ្រប់គ្រងឲ្យបានត្រឹមត្រូវនោះទេ។ អ្នកអាចផឹកបាន គ្រាន់តែត្រូវប្រាកដថាវាស្ថិតនៅកម្រិតល្មម៕