
KhmerNew News ៖ ក្នុងឆ្នាំសិក្សា២០២១-២០២២ នេះ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី សម្រេចផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០០% ចំនួន ៣០កន្លែង និងថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង ១០០% ចំនួន ២៥០កន្លែង ដល់សិស្ស-និស្សិតទាំង ៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ទីតាំងស្ថិតនៅអគារ១២-១៤B ផ្លូវ៣២A (២៧១) ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ការទទួលពាក្យស្នើសុំពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១ ខែកុម្ភៈ សម្រាប់ការចូលរៀនលើកទី១ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ និងបន្តទទួលពាក្យរហូតដល់ថ្ងៃទី២៥ ខែមីនា សម្រាប់ចូលរៀនលើកទី២ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ។
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម ។