
មណ្ឌលគិរី៖ នគរបាលស្រុកកែវសីមានិងប៉ុស្តិ៍រដ្ឋបាលឃុំស្រែឈូក កំពុងស្វះស្វែងរកតាមចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានវាយសម្លាប់បុរសម្នាកនៅក្នុងវង់ផឹកសុីមួយ កាលពីថ្ងៃទី១មករា២០២២ចំណុចតាយ៉ង់ក្រូច ស្ថិតក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចមូលដ្ឋានបាននិយាយថាជនសង្ស័យឈ្មោះហុក សុខា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ កំពុងរត់គេចខ្លួន ក្រោយធ្វើ សកម្មភាពយកឈើជ្រុងវាយលើជនរងគ្រោះម្នាក់ឈ្មោះឆាន រ៉ុន ភេទប្រុសអាយុ៣២ឆ្នាំជាកសិករ។បន្ទាប់ពីរងនូវឈើជ្រុកចំក្បាលផ្នែកខាងក្រោយនិងចំហៀងត្រចៀកផ្នែកខាងឆ្វេង ជនរងគ្រោះត្រូវបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្នួលនិងបានស្លាប់នៅថ្ងៃទី៣មករា២០២២តែម្តង។
សម្ថកិច្ចបញ្ជាក់ទៀតថា អំពើហិង្សានេះកើត ឡើងក្នុងវង់ផឹកសុី ហើយក្រោយកើតហេតុជនសង្ស័យដឹងថា ជនរងគ្រោះស្លាប់ទើបរត់គេចខ្លួន៕