
ដោយអនុវត្តតាមបទបញ្ជាបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន សរុបចំនួន១៨១គីឡូនិង៣៧០ក្រាម ។
សមត្ថកិច្ចបញ្ជាក់អោយដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៩និង៤៥នាទី កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែងករណី “ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ ឃាត់ខ្លួនមនុស្សចំនួនម្នាក់ជនជាតិវៀតណាម ក្នុងប្រតិបត្តិការ នេះ ដកហូតគ្រឿងញៀនសរុបបានចំនួន១៨១គីឡូ៣៧០ក្រាម
គោលដៅទី១: នៅចំណុច ខុនដូ ជាន់ទី៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់មនុស្សម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន៥១Kg និងរថយន្តចំនួន០១គ្រឿង។
គោលដៅទី២: នៅចំណុច ខុនដូ រិស៊ីដែន១០៥ ជាន់ទី៣ បន្ទប់ R ៣០១ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឃាត់មនុស្សម្នាក់ជនជាតិ វៀតណាម។
គោលដៅទី៣: នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដកហូតវត្ថុតាង: ១-គ្រឿងញៀនជាង១៣០Kg ។
ជនសង្ស័យ និងវត្ថុតាងជាគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕