
គ្រូពេទ្យជំនាញខាងសើស្បែក ណែនាំឲ្យប្រើឡេការពារកម្តៅថ្ងៃដែលផ្តល់នូវការការពារទូលំទូលាយ ក្នុងកម្រិត SPF 30 ឬ ខ្ពស់ជាងនេះ ហើយធន់នឹងទឹករាល់ពេលដែលអ្នកចេញទៅក្រៅ ទោះបីជាថ្ងៃដែលមិនមានកម្តៅថ្ងៃក៏ដោយ។ ការលាបឡេការពារកម្តៅថ្ងៃឲ្យបានគ្រប់គ្រាន់ ហើយវាគួរតែត្រូវបានលាបឡើងវិញនៅពេលដែលនៅខាងក្រៅប្រហែលរៀងរាល់ពីរម៉ោងម្តង និង បន្ទាប់ពីហែលទឹក ឬបែកញើស។ តើមូលហេតុអ្វីបានជាវាមានសារៈសំខាន់បែបនេះចំពោះអ្នក?
១. វាកាត់បន្ថយការរលាកនៃស្បែក
កាំរស្មី UV ជួនកាលបណ្តាលឲ្យមានការឈឺចាប់ក្រហម និងរលាក ការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ជួយការពារការរលាកពីកាំរស្មីដែលបង្កគ្រោះថ្នាក់ផងដែរ។ លាបឡេការពារកម្តៅថ្ងៃប្រហែល ៣០នាទីមុនពេលចេញទៅក្រៅ ដើម្បីឲ្យវាជ្រាបចូលស្បែក និងមិនសូវជ្រះអស់នៅពេលអ្នកបែកញើស។
២. វាកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក
កាំរស្មី UV បណ្តាលឲ្យកើតមហារីកស្បែកនៅពេលស្រូបចូលទៅក្នុងស្បែក។ ការលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ មុនពេលអ្នកឈានជើងចេញទៅក្រៅប៉ះនឹងព្រះអាទិត្យ កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺមហារីកស្បែកបានយ៉ាងច្រើនទៀតផង។
៣. វាការពារភាពចាស់នៃស្បែកមុនអាយុ
ការប៉ះពាល់នឹងព្រះអាទិត្យច្រើនពេកវាអាចបំផ្លាញស្រទាប់កូឡាជែន និងជាលិកាភ្ជាប់នៃស្បែករបស់អ្នក ធ្វើឲ្យស្បែករបស់អ្នកបាត់បង់ភាពយឺតរបស់វា និងបង្កើតភាពជ្រីវជ្រួញ ដែលនាំឲ្យស្បែកឆាប់ចាស់ជាងវ័យ។ ការលាបឡេការពារកម្តៅថ្ងៃ ជួយកាត់បន្ថយអត្រាដែលស្បែករបស់អ្នកត្រូវប្រឈមនឹងពន្លឺព្រះអាទិត្យ នឹងអាចជួយការពារភាពចាស់មុនអាយុបានផងដែរ៕