
ភ្នំពេញ ៖ ប្រទះឃើញស្ត្រីជនជាតិចិនម្នាក់ ធ្លាក់ពីលើអគារស្លាប់ភ្លាមៗ ដោយមិនដឹងមូលហេតុស្ថិតនៅចន្លោះអគារ ដឺព្រីនស៍ផ្លាហ្សា និងអគារ យៀកថៃ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មាននារីជនជាតិចិនធ្លាក់ពីលើអគារមកដល់ដីបណ្ដាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួចរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន និងឃើញមានវត្តមានកម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវបញ្ជក់ពីមូលហេតុច្បាស់លាស់។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យលើសាកសព របស់នារីជនជាតិចិន ដោយមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេថា ជនរងគ្រោះ លោតធ្វើអត្តឃាតដោយខ្លួនឯង ឬជាឃាតកម្មឡើយ៕