
កំពង់ឆ្នាំង៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយជនល្មើសជាឪពុកចុងបាន កាប់ កូនស្រីអាយុ ១៤ ឆ្នាំ ដាច់ ក និងបានកាប់ដៃស្ដាំដាច់ម្ខាងទៀត ដោយសាររំលោភមិនបានសម្រេច។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចន្លោះម៉ោង ៦ និង ៣០ ទៅ ម៉ោង ៧ នៅព្រឹកថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ នៅក្នុងភូមិធ្លកយស់ ឃុំតាជេស ស្រុកកំពង់ត្រឡាច។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីឃាតកម្មនេះ បានឡើងនៅលើផ្ទះជនរងគ្រោះឈ្មោះ ណាង ស្រីលាភ ភេទស្រី អាយុ ១៤ ឆ្នាំ ដែលមានឪពុកចុងឈ្មោះ ច្រឹង ផល្លី ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាជនល្មើស បានកាប់កូនចុងចំនួន ២ កាំបិតផ្គាក់ ដាច់ ក និងដាច់ដៃស្តាំ បណ្តាលឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងធ្លុកឈាម។ ករណីនេះ ក្រោយពីសម្លាប់កូនចុងរួចហើយ ជនល្មើសជាឪពុកចុងបានយកថ្នាំពុលមកផឹក ហើយយកខ្សែមកចង.ក សម្លាប់ខ្លួនឯង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះកើតឡើងដោយការ ប៉ុនប៉ងចាប់រំលោភកូនស្រី ( កូនចុង ) ព្រោះនៅលើរាងកាយកុមារីរងគ្រោះមានបន្សល់ទុកខោលីអូ និងអាវលើដងខ្លួនផងដែរ ។ ករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។