
ឥណ្ឌា ៖ Cristiano Ronaldo ត្រូវបានផ្តល់កិត្តិយសយ៉ាងធំធេងណាស់ បន្ទាប់ពីលោក Michael Lobo ជាអ្នកជំនួយដ៏ជោគជ័យ និងជាអ្នកនយោបាយដែលមានឥទ្ធិពលមួយរូបប្រចាំរដ្ឋ Goa ប្រទេសឥណ្ឌា បានដាក់សម្ពោធរូបសំណាក់លើកដំបូងរបស់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់វ័យ៣៦រូបនេះ។
រូបសំណាកខ្សែប្រយុទ្ធព័រទុយហ្គាល់ និងក្រុមបិសាចក្រហម Manchester United ដែលមានតម្លៃជាង១៦ម៉ឺនដុល្លារ ត្រូវបានដាក់សម្ពោធនៅឧទ្យានមួយកន្លែងក្នុងទីក្រុង Calangute ហើយក៏ជាលើកដំបូងផងដែរនៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងប្រភពពីកាសែត The Times of India ។
លោក Michael Lobo បានបង្ហោះរូបដោយភ្ជាប់ជាមួយសារនៅលើគណនី Twitter របស់គាត់យ៉ាងដូច្នេះថា “សម្រាប់ការស្រលាញ់កីឡាបាល់ទាត់ និងតបតាមការស្នើសុំរបស់យុវជន យើងបានដាក់រូបសំណាក Cristiano Ronaldo នៅក្នុងឧទ្យាន ដើម្បីបំផុសគំនិតយុវជនរបស់យើងឲ្យយលើកកម្ពស់លើវិស័យបាល់ទាត់កាន់តែច្រើនបន្ថែមទៀត”៕
(ដកស្រង់អត្ថបទចេញពី Dailymail)