
ប្អូនតូចរបស់អ្នក (លិង្គ) អាចមានសុខភាពមិនល្អបានយ៉ាងងាយ ប្រសិនបើអ្នកមិនចេះថែវាឲ្យបានស្រួលនោះទេ។ ប្រសិនបើវាមិនមានសុខភាពល្អ ជីវិតផ្លូវភេទរបស់អ្នកនឹងមិនរលូតដូចគេនោះទេ។ តើអ្នកដឹងទេថា ទម្លាប់រាល់ថ្ងៃរបស់អ្នកមួយចំនួនអាចធ្វើឲ្យវាមានសុខភាពមិនល្អ? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទាំងនោះ។
១. មិនធ្វើលំហាត់ប្រាណ
លំហាត់ប្រាណមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពលោកអ្នក ដែលមួយក្នុងចំនោមនោះកំពុងពង្រឹងសុខភាពសរីរាង្គឯកជនរបស់អ្នក និងរក្សាវាឲ្យស្ថិតក្នុងទម្រង់ល្អបំផុត។ ការសិក្សាមួយបានបង្ហាញថា បុរសដែលហាត់ប្រាណតែងតែកាត់បន្ថយហានិភ័យនៃការមានបញ្ហាលិង្គមិនឡើងរឹង។
២. ការជក់បារីច្រើនពេក
ការជក់បារីច្រើនពេកត្រូវបានគេដឹងថាមិនល្អសម្រាប់សុខភាពទូទៅចំពោះលោកអ្នកផងដែរ។ ការជក់បារីច្រើនពេកអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជាលិការរសើបមួយចំនួននៅក្នុងសរីរាង្គឯកជនរបស់អ្នក ដែលអាចបណ្តាលយមានដំណើរការខ្សោយអំឡុងពេលមានភាពស្និទ្ធស្នាល។
៣. បរិមាណខ្ពស់នៃការប្រើប្រាស់គ្រឿងស្រវឹង
ការទទួលទានជាតិអាល់កុលច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់សរីរាង្គឯកជនរបស់អ្នក ដោយសារជាតិអាល់កុលអាចរំខានដល់ការផលិតអរម៉ូនតេស្តូស្តេរ៉ូន ដែលបណ្តាលឲ្យកម្រិតអរម៉ូនតេស្តូស្តេរ៉ូនទាបក្នុងឈាម ហើយធ្វើឲ្យសរីរាង្គឯកជនរបស់អ្នកចុះខ្សោយអំឡុងពេលរួមភេទផងដែរ។
៤. គេងមិនគ្រប់គ្រាន់
សារៈសំខាន់នៃការគេង ត្រូវបានមនុស្សភាគច្រើនមើលរំលងផងដែរ។ ការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យកម្រិតអរម៉ូនតេស្តូស្តេរ៉ូនរបស់អ្នក ថយចុះយ៉ាងខ្លាំង ហើយវាអាចជះឥទ្ធិពលអាក្រក់ដល់លិង្គរបស់អ្នកបាន៕