
ខេត្តកំពង់ធំ ៖ បុរសជាប្តីស្រវឹងស្រាជោកជាំប្រហែលជាមានជម្លោះជាមួយប្រពន្ធ ហើយមានកំហឹ និងអំណាចស្រាចូលខ្លួនរហូតឈានដល់យកពូថៅកាប់ប្រពន្ធបណ្តាលឲ្យដាច់ ក និងយកពូថៅវះពោះសពប្រពន្ធថែមទៀត ។ មិនតែប៉ុណ្ណោះបុរសជាប្តីបានកាប់បុរសម្នាក់ទៀតបណ្តាលឲ្យស្លាប់ និងបានកាប់ចិញ្ច្រាំកូន ៣ នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ។ បន្ទាប់មកបុរសជាប្តីរត់ឡើងលើផ្ទះចាក់សោរខាងក្នុង សមត្ថកិច្ចធ្វើការឡោមព័ទ្ធបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ។
ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជាង ៧ យប់ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ ស្ថិតនៅ ភូមិ ពន្លៃ ឃុំ ចើងដើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ុល ឡា អាយុ ៣៣ឆ្នាំ និង ប្រពន្ធឈ្មោះ យ៉ន អឿន អាយុ ៣០ ឆ្នាំ ត្រូវជាប្រពន្ឋ ស្លាប់ ( ដាច់ ក និង វះពោះ ) ។ ចំណែកបុរសម្នាក់ទៀតឈ្មោះ
ពេជ ហ៊ុន អាយុ ៥៦ ឆ្នាំ ក៏ត្រូវជនសង្ស័យកាប់បណ្តាលឲ្យស្លាប់ ផងដែរ (ចំ កញ្ចឹង ក ) ។ ចំណែកកូន ៣នាក់ ប្រុស ១នាក់ ស្រី ២នាក់ ក៏ត្រូវបុរសរូបនេះ កាប់បណ្តាលឲ្យរងរបួសផងដែរ ក្នុងនោះ របួសធ្ងន់ ម្នាក់
សូមបញ្ជាក់ថា នេះជាព័ត៌មានបឋមទេ អង្គភាពយើងនឹងលម្អិតរឿងតាមក្រោយបន្តទៀត ៕