
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងលោកជំទាវ គឹង ចាន់ឌី ព្រមទាំងក្រុមគ្រួសារ នៃសព ដែលមានខ្លឹមសារដូចខាងក្រោម:
ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីផ្ទាល់ សូមសម្តែងនូវទឹកចិត្តពោពេញដោយសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកសៅ និងស្តាយ ស្រ ណោះ អាឡោះអាល័យយ៉ាងក្រៃលែងបំផុតដោយបានទទួលដំណឹងថា មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង ត្រូវជាឪពុករបស់ឯកឧត្តមទេសរដ្ឋមន្រ្តី និងលោកជំទាវ បានទទួល មរណភាពនៅវេលាម៉ោង១:៤៥ រំលងអាធ្រាត្រ ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង គឺជាការបាត់បង់នូវឪពុក ជីតា ជីតាទួ ត ជាទីគោរពស្រឡាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្តមេត្តា ដែលកន្លងមក មហាឧបា ស ក ពុទ្ធសាសនូបត្ថម្ភក៍ តែងតែរួមចំណែកលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា យ៉ាងច្រើនពុំអា ច បំភ្លេចបាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី បារមីនៃវត្ថុស័ក្តិសិទ្ធ ក្នុងលោក ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ផឹង គឹង បានទៅកាន់បរមសុខនៅក្នុង សុគតិ ភ ពកុំបីឃ្លៀងឃ្លាតឡើយ។