បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងភរិយា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តបន្ទាយមានជ័យ ចូលរួមជាគណៈអធិបតីពិធីប្រកាសសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ។
នៅក្នុងឳកាសនោះផងដែរ ឯកឧត្តម ស សុខាបានចូលរួមអបអរសាទរ និងជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញាសមាសភាពក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តម កែ សួនសុភាព ជាប្រធាន និងអនុប្រធាន ព្រមទាំងសមាជិក សមាជិកាទាំងអស់ ក្នុងឱកាសប្រកាសតែងតាំថ្មី ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីភារកិច្ចថ្មីនេះ កុំបីខាន៕