រថយន្តស៊េរីទំនើបម៉ាកFordRaptorមួយគ្រឿងដែលបើកបរដោយអ្នកស្រវឹងធ្លាក់ភ្នែកបើកបោះពួយបំពានភ្លើងស្តុបបណ្តាលឲ្យបុករថយន្តម៉ាកFortunnerស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលឲ្យវិលបោកម៉ូតូ២គ្រឿងរងរបួសស្រាល២នាក់។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២២និង២០នាទី ២៧ ខែធ្នូ ឆ្នាំ២០២១នៅចំណុចមហាវិថីព្រះមុន្នីវង្ស ប្រសព្វផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក Ford Raptorពណ៌ស ពាក់ស្លាកលេខភ្នំពេញ2Bi 8603 និងរថយន្តម៉ាក Fortunner ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BI-9092 និងម៉ូតូ២គ្រឿងទៀត ម៉ាកស្កូបពីពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1IK-5271 និងម៉ូតូម៉ាក Hongda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1IB-1458 ក្នុងគ្រោះថ្នាក់ចរាចរណ៏នេះ តែមិនមានអ្នករងរបួសធ្ងន់ទេ។
ប្រភពព័ត៌មានដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះបានឲ្យដឹងថា នៅវេលាកើតហេតុគេឃើញរថយន្តម៉ាកFortunnerបានធ្វើដំណើរតាមផ្លូវលេខ 214 ពីកើតមកលិចលុះមកដល់ចំណុចកែងផ្លូវមន្នីវង្ស ត្រង់ចំណុចភ្លើងស្តុបក៏បានឈប់រង់ចាំភ្លើងស្តុប លុះពេលភ្លើងស្តុបលោតខៀវហើយនោះរថយន្តFortunnerក៏បានបើកឆ្លងផ្លូវលុះដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តម៉ាកFord Raptorបានបើកយ៉ាងលឿនពីត្បូងមកជើងបំពានភ្លើងស្តុកក្រហមបណ្ដាលឲ្យបុករថយន្តFortunnerពេញទំហឹងវិលមួយជុំបោកម៉ូតូ 2 គ្រឿងដែលកំពុងតែបើកឆ្លងស្របគ្នាត្រូវរងរបួសស្រាល 2 នាក់ផងដែរ។
បន្ទាប់ពីរថយន្ដបង្កហេតុបានបើកបុកគេឯងហើយនោះ គេឃើញអ្នកបើកបរបង្កហេតុបានចេញពីក្នុងរថយន្តស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ មកសម្រួលនៅកន្លែងកើតហេតុប៉ុន្តែដោយសារខូចខាតរថយន្តរួមទាំងម៉ូតូចំនួន 3 គ្រឿងទៀតមិនអាចសម្រួលគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋានទាក់ទងកម្លាំងជំនាញចុះមកស្ទូចរថយន្តទាំងពីរគ្រឿងនោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។