លោកគ្រូ អួន សារ៉ាត់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យថ្ងៃទី ២៥ ខែធ្នូ ដោយសារជំងឺរលាកសួតធ្វើទុក្ខខ្លាំង គ្រូពេទ្យក៏សម្រេចព្យាបាលដំណាក់កាលចុងក្រោយ។ នៅថ្ងៃទី ២៦ ខែធ្នូ ស្ថានភាព លោក អួន សារ៉ាត់ បានប្រសើរឡើងបន្តិច ក្រោយក្រុមគ្រូពេទ្យប្រើបច្ចេកទេសជាច្រើនក្នុងការព្យាបាល។ ថ្ងៃទី ២៧ ធ្នូ ស្ថានភាពក៏បានថយចុះបន្តិចទៀត ប៉ុន្តែលោក អួន សារ៉ាត់ មិនទាន់ដឹងខ្លួននៅឡើយ។ នេះបើតាមការបញ្ជាក់របស់ភរិយាលោក អួន សារ៉ាត់ នៅថ្ងៃទី ២៧ ធ្នូ តាមរយៈវីដេអូឡាយលើផេកផ្លូវការ Ourn Sarath Page។
ភរិយាលោក អួន សារ៉ាត់ បានលើកឡើងទាំងទឹកភ្នែកថា« គាត់(អួន សារ៉ាត់) ដកដណ្តើមដោយម៉ាស៊ីនអុកស៊ីសែន មិនមែនដកដណ្តើមបានដោយខ្លួនឯងទេ។ ដោយឡែកនៅថ្ងៃទី២ នៃការព្យាបាលធូរបន្តិច គ្រូពេទ្យ ក៏បានបន្ថយអុកស៊ីសែន ពី១០០% មកត្រឹម ៦០% ពោលគឺគាត់អាចដកដង្ហើមបានដោយខ្លួនឯង ៤០%។ ប៉ុន្តែនៅថ្ងៃទី៣ គ្រូពេទ្យក៏ប្រើអុកស៊ីសែនឡើង ៧០% ដោយសារជំងឺលោក អូន សារ៉ាត់ មានសភាពធ្ងន់បន្តិចវិញ»។
គ្រូពេទ្យបញ្ជាក់ប្រាប់ភរិយាលោកគ្រូ អួន សារ៉ាត់ថា ជំងឺរបស់ស្វាមីអ្នកស្រី ប្រើពេលយ៉ាងហោចរយៈពេលពីរសប្តាហ៍ ដើម្បីព្យាលបាល។
លោក អួន សារ៉ាត់ មានជំងឺប្រចាំកាយរលាកក្រពះពោះវៀន បញ្ហាច្រមុះអាលែកហ្ស៊ី រលាកបំពង់ក រលាកសួតធ្ងន់ធ្ងរ(ថប់ដណ្តើមខ្លាំង ក្អកខ្លាំង) សួតរលាកខ្លាំងទាំងស្តាំទាំងឆ្វេង។
ភរិយាលោកគ្រូ អួន សារ៉ាត់ បានបញ្ជាក់ទៀតថា «គាត់(គ្រូ អួន សារ៉ាត់) មានបញ្ហាសួតនឹងគឺថប់ដណ្តើមខ្លាំង ទី១ ពិបាកដកណ្តើម ទី២ គាត់ក្អកខ្លាំងបណ្តាលមកពីសួត សួតគាត់គឺរលាកទាំងសងខាង ទាំងស្តាំទាំងឆ្វេង មានន័យថា គាត់រើខ្លួនក៏អត់កើតដែរ រើតែបន្តិចក្អក ដល់ពេលក្អកខ្លាំងទៅធ្វើឲ្យគាត់ ពិបាកដកដណ្តើម ខ្ញុំក៏បានបញ្ជូនគាត់ទៅពេទ្យ ឥឡូវគាត់កំពុងសម្រាកនៅពេទ្យសង្រ្គោះបន្ទាន់ គាត់អត់ដឹងខ្លួនទេ ខ្យល់អុកស៊ីសែនដែលពេទ្យដាក់ឲ្យ ៨០លីត្រ នៅតែមិនទាន់គ្រប់ ព្រោះគាត់ត្រូវការខ្យល់ច្រើន»។
លោកអ្នកស្រីថា « ឥឡូវនេះពេទ្យកំពុងប្រើដំណាក់កាលចុងក្រោយ ពេទ្យដាក់បំពង់ត្រយោចូលក្នុងបំពង់កគាត់ដើម្បីដកដណ្តើម និងពេទ្យធ្វើការលាងឈាមលាងជាតិពុលចេញឲ្យអស់ គេដាក់ថ្នាំសន្លប់ឲ្យគាត់គេង លទ្ធផលប្រហែល៥ទៅ៧ថ្ងៃទៀត ទើបយើងដឹងថា គាត់បានធូរ»។
លោក អ៊ួន សារ៉ាត់ ស្ថាបនិកយូខេនវីនគ្រុប តែងតែចែករំលែកទាក់ទងនឹងចំណេះដឹងតាមបណ្តាញសង្គម បានឆ្លងកូវីដ-១៩ ដំណាក់កាលធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។
លោក អួន សារ៉ាត់ កើតនៅឆ្នាំ ១៩៨៣ នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើត ៧នាក់។
ក្រោយដឹងដំណឹងពីអាការដ៏ធ្ងន់ធ្ងរនៃស្ថានភាពជំងឺរបស់លោក អួន សារ៉ាត់ មានសម្បុរសជនជាច្រើន បានជួយគាំទ្រឧបត្ថម្ភថវិកា ដើម្បីព្យាបាលជំងឺ។
ភរិយាលោក អួន សារ៉ាត់ បានសម្តែងការអរគុណដល់សម្បុរសជនទាំងអស់ និងសូមអធ្យាស្រ័យដល់សិស្សទាំងអស់ ចំពោះការខកខានថតមេរៀនបង្រៀន ដោយសារបញ្ហាសុខភាពលោក អួន សារ៉ាត់ ធ្ងន់ធ្ងរ មិនអាចបង្រៀនបាន៕