បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ស សុខា និងលោកជុំទាវ កែ សួនសុភី (ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា) ព្រមទាំងក្រុមការងារ ជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់សម្ភារៈសិក្សាជាអំណោយរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ជូនក្មួយៗកុមារនៅមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
អំណោយរបស់ក្លិបកីឡាបាល់ទាត់ វិសាខា ដែលបានប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ នាឱកាសនោះរួមមាន ៖ សៀវភៅ ចំនួន ១ ៥៦៤ក្បាល, ប៊ិចខៀវ ក្រហម ចំនួន ៥៨០ដើម, បន្ទាត់ ចំនួន ១៤៥ដើម, កាបូបស្ពាយ ចំនួន ១៥១កាបូប, ទ្រនាប់ជើងស៊ក ចំនួន ១៥១គូ, ទ្រនាប់ជើងកីឡា ចំនួន ១៥១គូ, សំលៀកបំពាក់ ចំនួន ១៥១កំប្លេរ និងអង្ករ ចំនួន ១តោន ព្រមទាំងសម្ភារៈកីឡាមួយចំនួនទៀត ។
ក្នុងឱកាសនោះដែរ ក្រុមការងារ បានរៀបចំអាហារសាមគ្គី រួមមាន Burger និងភេសជ្ជៈ ជូនក្មួយៗកុមារកំព្រាទាំង ១៥១នាក់ ក្នុងមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕