រៃវែង ៖ នារសៀលនេះលោកវេជ្ជបណ្ឌិត សុខ តិចឈាង អនុប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ ជាតំណាងឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកថវិកា ទឹកបរិសុទ្ធ និងភេសជ្ជៈ ជាអំណោយរបស់ឯកឧត្តម ស សុខា និងលោកជុំទាវ ប្រគល់ជូនយុវជន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ដែលស្ម័គ្រចិត្តចូលរួមជួយសម្របសម្រួលសណ្តាប់ធ្នាប់ និងការពារយានជំនិះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ទាំង ៣មណ្ឌល ក្នុងស្រុកស្វាយអន្ទរ ។
ក្នុងនោះផងដែអំណោយរបស់ ឯកឧត្តម ស សុខា និងលោកជុំទាវ ដែលលោកវេជ្ជបណ្ឌិត សុខ តិចឈាង និងក្រុមការងារ ប្រគល់ជូនយុវជន ស.ស.យ.ក. ស្រុកស្វាយអន្ទរ នាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន ៣៦ម៉ឺនរៀល ទឹកបរិសុទ្ធ ចំនួន ៦កេស និងភេសជ្ជៈ ចំនួន ៣កេស៕