អគ្គីភ័យដែលឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅផ្លូវបេតុង ក្រុមទី២ ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបញ្ជាក់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ ម្ចាស់ផ្ទះកើតហេតុឈ្មោះ ប៉េត ផល្លា ភេទស្រី អាយុ៦១ឆ្នាំ រស់នៅផ្ទះកើតហេតុ មុខរបរកសិករ ។
សមត្ថកិច្ចជំនាញប្រាប់បន្តថា ផ្ទះកើតហេតុប្រភេទសំណង់ ថ្មក្រោមឈើលើទំហំ ៨ម៉ែត្រ x ៦ម៉ែត្រ ខូចខាតទាំងស្រុង ប៉ុន្តែពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ហើយក៏គ្មានមនុស្សណាម្នាក់រងរបួសដែរ ។
ប្រតិបត្តិការនេះប្រើប្រាស់រថយន្តការិយាល័យពន្លត់ បង្ការ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាល រាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើរនឹង១២ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ គឺរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹក១ឡាន ស្មើនឹង៦ម៉ែត្រគូប ដោយពន្លត់បញ្ចប់ទាំងស្រុងនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ៕