ភ្នំពេញ៖ ផ្ទះមួយខ្នង( ថ្មក្រោម ឈើលើ )នៅចំណុចផ្លូវបេតុង ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅខូចខាតអស់ទាំងស្រុងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នេះ។
ហេតុការនេះបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុផងដែរ។ ប៉ុន្តែដោយសារស្ថានភាពផ្លូវរាងវែងឆ្ងាយបន្តិច ហើយថែមទាំងមានខ្យល់បក់រសៀកៗទៀតនោះ ទើបធ្វើអោយអណ្តាតភ្លើងឆាបឆេះកាន់តែលឿន បណ្តាលអោយផ្ទះនោះឆាបឆេះអស់ទាំងស្រុង ដោយមិនអាចជួយអន្តរាមន៍ទាន់ពេលវេលាបានឡើយ ។
ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុ នៃការឆេះអោយបានពិតប្រាកដ ៕