#ក្រុងសួង ប្រឡងមធ្យមសិក្សាទុតិយាភូមិ
នៅថ្ងៃចន្ទ ០៨រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ពីលោក វរសេនីយ៍ ឯក ឈន សុធន អធិការនគរបាលក្រុងសួង បានចាត់អោយ កម្លាំងប៉ុស្ដិ៍សួង នឹង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសួង សហការណ៍ជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កម្លាំងកងរាជអាវុធហត្ថខេត្ត នឹងកម្លាំងប្រជាការពារ ប្អូនៗ ស.ស.យ.ក បានចុះការពារ សន្តិសុខ រៀបចំសណ្ដាប់ធ្នាប់ ជូនដល់សិស្សានុសិស្សមកប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង (២៧ ខែធ្នូ ឆ្នាំ២០២១) ជុំវិញក្រៅបរិវេណ មណ្ឌលប្រឡង៖
១.វិទ្យាល័យសម្ដេចតេជោហ៊ុនសែនសួង
២.សាលាបឋមសិក្សាប្រជាកុមារសួង
៣.សាលាមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យរស្មីកុមារ
នឹងបានផ្សព្វផ្សាយ-បន្តអនុវត្តន៍វិធានការណ៍«៣កុំ ៣ការពារ»របស់រាជរដ្ឋាភិបាល នឹងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។
ដោយក្ដីគោរព
សូមអរគុណ