ចង់ឡើងទម្ងន់មែនទេ? ការញ៉ាំអាហារសម្បូរជាតិខ្លាញ់ នឹងភេសជ្ជៈអាចជួយអ្នកឡើងទម្ងន់ ប៉ុន្តែវាអាចបំផ្លាញសុខភាពរបស់អ្នកក្នុងពេលតែមួយ។ ដូច្នេះហើយ ទោះបីជាអ្នកចង់ឡើងទម្ងន់ក៏ដោយ អ្នកត្រូវតែប្រាកដថា អ្នកញ៉ាំអាហារដែលមានសុខភាពល្អ ហើយនៅតែមានរាងស្អាតនិងសុខភាពល្អ។
១. លើកដុំដែក
ដើម្បីប្រាកដថាកាឡូរីដែលលើសទៅសាច់ដុំរបស់អ្នក ជំនួសឲ្យការប្រែទៅជាខ្លាញ់ នៅពេលអ្នកហាត់ប្រាណ អ្នកគួរតែផ្តោតលើការហ្វឹកហាត់លើកដុំដែក។ ព្យាយាមទៅកន្លែងហាត់ប្រាណ ហើយលើកដុំដែក ២ទៅ៤ដងក្នុងមួយសប្តាហ៍។ ប្រសិនបើអ្នកត្រូវការជំនួយពីដំបូង សូមសាកល្បងជួលគ្រូបង្ហាត់ផ្ទាល់ខ្លួន។
២. ទទួលទានប៊ឺសណ្តែកដី
សណ្តែកដីសម្បូរទៅដោយប្រូតេអ៊ីន នឹងខ្លាញ់។ វាផ្តល់នូវផ្នែកអាហារដ៏ល្អសម្រាប់អ្នកដែលព្យាយាមឡើងទម្ងន់ដោយធម្មជាតិ។ ប៊ឺសណ្តែកដីមួយស្លាបព្រាមានថាមពលប្រហែល ១០០កាឡូរី។ ប៊ឺសណ្តែកដីក៏មានវីតាមីនដូចជា ម៉ាញេស្យូម អាស៊ីតហ្វូលិក វីតាមីន B នឹងវីតាមីន E។ លាបស្រទាប់ក្រាស់នៃប៊ឺសណ្តែកដីលើនំប៉័ងស្រូវសាលី សម្រាប់អាហារពេលព្រឹកដែលមានសុខភាពល្អ និងដើម្បីបង្កើនការទទួលទានកាឡូរីរបស់អ្នក៕
៣. ញ៉ាំប្រូតេអ៊ីនច្រើន
សារធាតុចិញ្ចឹមសំខាន់សម្រាប់ការឡើងទម្ងន់គឺប្រូតេអ៊ីន។ សាច់ដុំត្រូវបានបង្កើតឡើងដោយប្រូតេអ៊ីន ហើយបើគ្មានវា ភាគច្រើននៃកាឡូរីបន្ថែមទាំងនោះនឹងប្រែទៅជាខ្លាញ់។ ការសិក្សាបានបង្ហាញថា ការទទួលទានអាហារសម្បូរប្រូតេអ៊ីនអាចធ្វើឲ្យកាឡូរីបន្ថែមប្រែទៅជាសាច់ដុំ។ ទោះជាយ៉ាងណាក៏ដោយសូមចងចាំថាប្រូតេអ៊ីនគឺជាដាវមុខពីរ។ វាក៏អាចកាត់បន្ថយការឃ្លានអាហាររបស់អ្នកដែរ ដែលធ្វើឲ្យវាពិបាកក្នុងការទទួលបានកាឡូរីគ្រប់គ្រាន់សម្រាប់ការឡើងទម្ងន់។