ព្រៃវែង ៖ រសៀលនេះឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ បាននាំយកថវិការបស់ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនសិស្សថ្នាក់ទី១២ ដែលខ្វះខាតផ្នែកជីវភាព ចំនួន ៣០នាក់ មកពីវិទ្យាល័យទាំងបី នៅក្នុងស្រុកស្វាយអន្ទរ សម្រាប់ជួយសម្រាលការចំណាយ(សោហ៊ុយ) ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី២៧ ២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។

ថវិការបស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ដែលឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ប្រគល់ជូនសិស្សថ្នាក់ទី១២ ដែលខ្វះខាតផ្នែកជីវភាព សម្រាប់សម្រាលដល់ការចំណាយក្នុងពេលប្រឡងទាំង ៣០នាក់ នាឱកាសនោះ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៨០ ០០០ (ប្រាំបីម៉ឺន)រៀល។







