បន្ទាយមានជ័យ: កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដឹកត្រី បានបុកនឹងរថយន្តភីកអាប់ បណ្ដាលឱ្យមនុស្សម្នាក់ស្លា.ប់និង ៣នាក់ទៀតរងរបួសធ្ងន់ធ្ងរ ហើយត្រូវគេបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ចំពោះមូលហេតុនៃករណីកើតហេតុខាងលើ មន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធ ថានឹងស្រាវជ្រាវរកទៀត ។
ចំណែកឯរថយន្តត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោ យកទៅរក្សាទុកនៅផ្នែកនគរបាលចរាចរណ៍នៃអធិកាដ្ឋានក្រុងប៉ោយប៉ែតដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីនៃច្បាប់។