តារាចម្រៀងលោក ម៉ៃ សុគន្ធ កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០២១នេះ បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចូលបំភ្លឺលើករណីបណ្តឹងចំពោះតារាហ្វេសប៊ុកល្បីម្នាក់ដែលគេស្គាល់ថាចែតា ខណ:សព្វថ្ងៃកំពុងរស់នៅប្រទេសបារាំង។
បើយោងតាមរយ:សំណេរខ្លីអមជាមួយនឹងរូបភាពមួយសន្លឹកនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញតារាចម្រៀងលោក ម៉ៃ សុគន្ធ បានរៀបរាប់ថាប្តឹងគឺប្តឹងខ្ញុំជឿជាក់លើច្បាប់កុំស្មានថានៅបារាំងខ្ញុំប្តឹងមិនបាន។អាស័យដ្ឋានទំនាក់ទំនងនៅខ្មែរមានតគេគ្រប់គ្នាមិនប្តឹងមកពីគេខ្ជិល។
លោក ម៉ៃ សុគន្ធបាននិយាយបន្ថែមថាតែខ្ញុំមិនខ្ជិលទេព្រោះវាហួសហេតុញុះញង់បរិហាកេរ្តិ៍ប្រមាថ មើលងាយមើលថោកលើសកម្រិត។ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១ខ្ញុំមកបំភ្លឺក្នុងនាមដើមបណ្តឹង។គួរម្លឹកថាតារាចម្រៀង ម៉ៃ សុគន្ធ ថ្មីៗកន្លងទៅនេះបានសម្រេចដាក់ពាក្យបណ្តឹងទៅតុលាកាទៅតារាហ្វេសបុកម្នាក់ដែលកំពុងរស់នៅប្រទេសបារាំងពីបទជេរប្រមាថនិងបរិហាកេរ្តិ៍ជាសាធារណ:ដោយទាម ទារសំណងជំងឺចិត្ត២០០លានរៀល។
តាមប្រភពព័ត៌មានបានឲ្យដឹងថាតារាហ្វេសប៊ុកល្បី ឈ្មោះដែលត្រូវលោក ម៉ៃ សុគន្ធ ដាក់ពាក្យប្តឹងទៅតុលាកាមានឈ្មោះ ចែតាឬAlex Conan។ ករណី បណ្តឹងនេះកើតឡើងក្រោយពេលភាគីទាំងពីកន្ល ងមកធ្លាប់រងនូវការប៉ៈពាល់ពាក្យសម្តីគ្នាមួយចំនួនទើបក្រោយមកទៀតធ្វើឲ្យតារាហ្វេសប៊ុកល្បីឈ្មោះ ចែតា បញ្ចេញការឡាយវីដេអូដោយជេរប្រមាថមកលើលោក ម៉ៃ សុគន្ធ ជាសាធារ:នៅលើបណ្តាញសង្គម៕