កាហ្វេដំបូងដែលផ្តល់កម្លាំងដល់យើងភាគច្រើននៅពេលព្រឹក ប្រហែលជាមិនមែនជាវិធីល្អបំផុតដើម្បីចាប់ផ្តើមថ្ងៃរបស់អ្នកទេ។ វេជ្ជបណ្ឌិតជឿជាក់ថា ពេលវេលាដ៏ល្អបំផុតដើម្បីទទួលទានកាហ្វេគឺនៅចន្លោះម៉ោង ៩កន្លះព្រឹក ដល់ ម៉ោង ១១កន្លះព្រឹក។ ចុះប្រសិនបើទទួលទានកាហ្វេពេលព្រឹកក្រោកពីគេងភ្លាមៗ តើនិងមានអ្វីកើតឡើងចំពោះដែរទេ?
១. បញ្ហារំលាយអាហារ
ខណៈពេលដែលភេសជ្ជៈសំណព្វចិត្តរបស់អ្នក (កាហ្វេ) និងជួយអ្នកឲ្យស្វាងនៅពេលព្រឹក វាក៏អាចជួយជម្រុញឲ្យប្រើបន្ទប់ទឹកបានញឹកញាប់ជាងមុនផងដែរ។ តាមពិតអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមួយចំនួន បានផ្តល់អនុសាសន៍ឲ្យផឹកកាហ្វេជាមធ្យោបាយមួយដ៏ល្អប្រសើរ ដើម្បីត្រៀមការទន្ទេញមេរៀនសម្រាប់ការប្រលងមួយចំនួន។ កាហ្វេធ្វើឲ្យប្រព័ន្ធសរសៃប្រសាទរបស់យើងសកម្ម ដែលជាលទ្ធផលប៉ះពាល់ដល់ពោះវៀនធំហើយអាចបណ្តាលឲ្យរាគ។ មនុស្សជាច្រើនក៏ចូលចិត្តបន្ថែមទឹកដោះគោឬក្រែមទៅពែងកាហ្វេពេលព្រឹករបស់ពួកគេដែរ ហើយដោយសារតែយើងភាគច្រើនមានការលំបាកក្នុងការរំលាយជាតិ Lactose ក្នុងទឹកដោះគោ វាអាចបណ្តាលឲ្យមិនស្រួលក្នុងក្រពះផងដែរ។
២. បាត់បង់សារជាតិរ៉ែ
ការទទួលទានកាហ្វេជាប្រចាំថ្ងៃនៅពេលព្រឹក អាចបណ្តាលឲ្យអ្នកបាត់បង់វីតាមីននិងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។ វាក៏អាចបំផ្លាញការស្រូបយកជាតិដែកម៉ាញ៉េស្យូម នឹងវីតាមីន B ដែលមានសារៈសំខាន់ចំពោះប្រព័ន្ធសរសៃប្រសាទរបស់យើង។ មានជាតិកាហ្វេអ៊ីនច្រើនពេក ក៏អាចធ្វើអោយជាតិកាល់ស្យូមចេញពីឆ្អឹងរបស់អ្នក ដែលធ្វើឲ្យវាពុកផុយនិងងាយបាក់បានដែរ។
៣. ងងុយគេងជាងមុន
កាហ្វេជាភេសជ្ជៈដាស់អារម្មណ៍របស់យើងទាំងអស់គ្នា ប៉ុន្តែការផឹកវាភ្លាមៗនៅពេលដែលយើងទើបងើបចេញពីគេង វាអាចមានឥទ្ធិពលផ្ទុយទៅវិញ។ ជាតិកាហ្វេអ៊ីនបង្កើនកម្រិតអ័រម៉ូនស្ត្រេសទ្វេដង ហើយអាចនាំឲ្យមានបញ្ហាជាមួយនិងការគេង ដែលបណ្តាលឲ្យអស់កម្លាំងផងដែរ។ ប្រសិនបើអ្នកចាប់ផ្តើមថ្ងៃរបស់អ្នកជាមួយកាហ្វេមួយពែងលាយនឹងស្ករ អ្នកនិងមានអារម្មណ៍ងងុយគេងម្តងទៀតបន្ទាប់ពីរយៈពេលខ្លីនោះ។ រឿងនេះកើតឡើងដោយសារតែរាងកាយរបស់យើងផលិតអាំងស៊ុយលីន ដើម្បីទូទាត់និងជាតិស្ករ ដែលជាហេតុធ្វើឲ្យកង្វះថាមពលនឹងការស្រ្តេសទ្វេដង។